top ads

ព័ត៌មាន​ថ្មីៗ!​

មនុស្សផឿកនៅប្រទេសម៉ាឡាវីត្រូវគេតាមសម្លាប់យកឆ្អឹងលក់

រាល់ថ្ងៃ សម្រាប់នាង Agness Jonathan ជីវិតកូនៗរបស់នាងដូចជាការលេងហ្គេមអញ្ចឹង។
សំណួរងាយៗ ដូចជាថាតើពួកគេគួរទៅសាលារៀនដោយប្រថុយ នឹងសេចក្តីស្លាប់ ដែល នឹកស្មានមិនដល់ និងការសម្លាប់យកអវយវ ដែលកំពុងតែគេត្រូវការយ៉ាងខ្លាំង។

នេះក៏ព្រោះតែកូនស្រីៗរបស់គាត់កំពុងតែរស់នៅជាមួយនឹងជម្ងឺ អាល់បូនីសីម ជាជម្ងឺហ្សែនម្យ៉ាងដែលបណ្តាលពីកោសិកាស្បែក មានតិច ឬអត់មាន នៅលើស្បែក សក់ និងភ្នែក ឬគេហៅថាជម្ងឺផឿក។ ត្រង់នេះហើយដែលធ្វើឲ្យគេជាគោលដៅដែលគេចង់បាន។

យោងទៅតាមការបញ្ចេញឲ្យដឹងថ្មីៗនេះពីរបាយការណ៍អង្គការលើកលែងទោសអន្តរជាតិ ថា
គឺកូនៗដែលដូចនាង Agness ដែលត្រូវបានតាមប្រមាញ់ដូចជាសត្វនៅប្រទេសម៉ាឡាវី ដែលឆ្អឹងរបស់ពួកគេត្រូវបានយកទៅលក់ នៅក្នុងជំនឿដែលថា បំណែកនៃរាងកាយនោះ នាំមកនូវ ទ្រព្យសម្បត្តិ សេចក្តីសុខចម្រើន​ និងសំណាងល្អ។

របាយការណ៍ជីវិតប្រចាំថ្ងៃសម្រាប់អ្នកដែលរស់នៅជាមួយនឹងជម្ងឺបែបនោះ ហើយសេចក្តីលំអិត នៃការសម្លាប់មានការកើនឡើងទៅលើមនុស្សផឿកដែលកំពុងរស់នៅប្រទេសជាប់សមុទ្រនៅ អាហ្វ្រិកខាងត្បូង។
ខែដែលមានការកាប់សម្លាប់ដ៏ច្រើន គឺនៅខែមេសាឆ្នាំនេះ ពេលដែលអង្គការលើកលែងទោស នេះ និយាយថា មនុស្សបួននាក់ត្រូវបានសម្លាប់ រាប់ទាំងទារកម្នាក់។
ជនរងគ្រោះម្នាក់ មានអាយុ១៧ឆ្នាំ ឈ្មោះ Davis Fletcher Machinjiri ដែលបានចេញពី ផ្ទះទៅមើល បាល់ទាត់ជាមួយមិត្តភក្តិ ប៉ុន្តែអត់ឃើញត្រឡប់មកវិញ។

ប៉ូលីសម៉ាឡាវី និយាយថា គេត្រូវបានគេចាប់ជម្រិត ដោយ មនុស្សប្រុស៤នាក់ ដែលបានជួញដួរ គេទៅប្រទេសម៉ូហ្សាំប៊ិក ហើយបានសម្លាប់គេ។ ដោយបានរៀបរាប់ពីការស្លាប់ថា បុរសទាំងនោះបានកាប់ពន្លះដៃជើង ហើយបានយកឆ្អឹង បន្ទាប់មកពួកគេបានកប់បំណែកដែល នៅសល់ក្នុងផ្នូរដ៏រាក់មួយ។





ប្រភព៖ health.com.kh



ads