top ads

ព័ត៌មាន​ថ្មីៗ!​

សង្ឃ​វ៉ា ស៊ីណាន នឹង​លា​ចាក​សិក្ខាបទ​នៅ​ថ្ងៃស្អែកដើម្បី​ឲ្យ​សាកសម​នឹង​ទោសកំហុ​ស​

​ព្រះសង្ឃ ដែល​បាន​បង្ហោះ​រូបភាព​អាក្រាត ដែល​មិន​សាកស​ម​ជា​ព្រះសង្ឃ​ដែល​បាន​បួស​រៀន នឹង​ត្រូវ​ផ្សឹក ជា​ជន​សាមញ្ញ​ធម្មតា នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា​ខាង​មុខ​នេះ ដើម្បី​ឲ្យ​សាកសម នឹង​ទង្វើ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​សាលា​គណ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២០ មិថុនា​នេះ​។​

​បើតាម សាលា​គណ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក​ថា សូម​ទូលថ្វាយ ប្រគេន និង​ជម្រាប​ជូន​ង​ថា​រឿងរ៉ាវ​ដែល​ទាក់​និង​ភិក្ខុ វ៉ា ស៊ីណាន បាន​បង្ហោះ​រូបភាព​មិន​គប្បី និង​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​សាធា​រណ​ជន និង​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា ពេល​នេះ​សាលា​គណ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ភិក្ខុអង្គ​នេះ​លា​ចាកដិ​ក្ខាបទ (​សឹក​) នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ស្អែក​នេះហើយ​។​

​អាស្រ័យហេតុនេះ សូម​ព្រះករុណា​ម្ចាស់​គ្រប់​អង្គ និង​សាធារណជន​ព្រះមេត្តា និង​មេត្តា​ជ្រាប ហើយ​ដើម្បី​រក្សា​កិត្តយ​ស​ព្រះពុទ្ធសាសនា សូម​កុំ​យក​រូបភាព​ទាំងនេះ​ធ្វើ​ជា​កម្មវត្ថុ​ទៀត រឿង​នេះ​គ្រាន់តែ​ជា​រឿង​របស់​បុគ្គល​តែប៉ុណ្ណោះ​៕ ដោយៈ​សៅ វិសាល​

ទស្សនាវីដេអូខាងក្រោម៖




ប្រភព៖ vayofm.com




ads